News | បទ​សម្ភាសន៍​ ព្រាប សុវត្ថិ ​ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​ហង្ស​មាស

បទ​សម្ភាសន៍​ ព្រាប សុវត្ថិ ​ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​ហង្ស​មាស

ថ្ងៃ ​ទី​២៤​ធ្នូ​ខាង​មុខ​នេះ ផលិតកម្ម​ហង្ស​មាស​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ប្រចាំ​ឆ្នាំ​ធំ​បំផុត ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​១០​ដួង របស់​ផលិតកម្ម​រួម​មាន​ លោក ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណរាជ ពេជ្រ​ សោភា ​សុគន្ធ​ និសា ឈិត សុវណ្ណ​បញ្ញា សាពូន មីដាដា រិន​ សាវេត ណុប​ ប៉ាយ៉ារិទ្ធិ និង​តារា​កុង​ត្រា​ថ្មី​គឺ​ នាង​សុន ស្រី​ពេជ្រ។
ពាក់​ព័ន្ធ​នឹង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ Sabay​បាន​ជួប​សម្ភាសន៍​ជា​មួយ​លោក​ព្រាប សុវត្ថិ ​ដែល​ជា​តារា​រៀម​ច្បង និង​នាំ​មុខ​គេ​ ដើម្បី​ជ្រួត​ជ្រាប​ព័ត៌មាន​លម្អិត មុន​ការ​ប្រគំ​តន្ត្រី​​ចាប់​ផ្ដើម៖
សប្បាយៈ ជម្រាប​សួរ​បង​សុវត្ថិ! តើ​បង​បាន​ត្រៀម​យ៉ាង​ណា​ហើយ ​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​ស្តាត​អូឡាំពិក​នោះ?
សុវត្ថិៈ មាន​អី​អូន​! មាន​ច្រើន​ដែរ ពិសេស​គឺ​​ការ​ហាត់​ក្បាច់​រាំ​ ដើម្បី​ឲ្យ​បង​ប្អូន​យើង​ដែល​​ចូល​ទស្សនា​គាត់​បាន​ប្លែក​ភ្នែក!
សប្បាយៈ តើ​ក្នុង​ថ្ងៃ​នោះ បង​មាន​គម្រោង​ច្រៀង​ប៉ុន្មាន​បទ​ដែរ ហើយ​ជា​បទ​ថ្មី ឬ​បទ​ដែល​កំពុង​ល្បី?
សុវត្ថិៈ អើ!​ដូច​ជា​មិន​​ទាន់​ចង់​និយាយ​មុន​សោះ​នែក ព្រោះ​កុំ​ឲ្យ​អ្នក​ទស្សនា​គាត់​ដឹង​មុន តែ​ប្រហែល​ប្រាំ ​ប្រាំ​មួយ​បទ​ដែរ!​ គឺ​​មាន​ទាំង​អស់​អូន​ ទាំង​បទ​ចាស់ និង​បទ​ថ្មី ហើយ​បទ​ញាក់​ក៏​ច្រើន​ដែរ។
សប្បាយៈ ​តើ​កម្មវិធី​នោះ មាន​ភាព​អស្ចារ្យ​យ៉ាង​ម៉េច​ដែរ បង​អាច​ប្រាប់​ត្រួសៗ​បាន​ទេ?
សុវត្ថិៈ អើ​បង​ពិបាក​ថា​មុន​ណាស់ តែ​បង​អាច​ប្រាប់​ថា ការ​ប្រគំ​តន្ត្រី​នោះ នឹង​មាន​ការ​បាញ់​ភ្លើង​ពណ៌​យ៉ាង​អស្ចារ្យ​ ដែល​ពិសេស​ជាង​ឆ្នាំ​មុន សូម្បី​តែ​ការ​បាញ់​ភ្លើង​ និង​កាំជ្រួច​​ដើម្បី​រំលេច​​កម្មវិធី​នោះ​​ ក៏​មាន​ភាព​អស្ចារ្យ​ខុស​ពី​មុន​ដែរ។ បង​ជឿ​ថា​អ្នក​ទស្សនា​ផ្ទាល់​នៅ​ទី​នោះ នឹង​មិន​ខក​ចិត្ត​ទេ។
សប្បាយៈ ក្រៅ​ពី​មាន​ការ​សម្ដែង​ចម្រៀង ពិសេស​គឺ​ការ​បង្ហាញ​បទ​ថ្មី តើ​ការ​ប្រគំ​តន្ត្រី​នោះ មាន​អ្វី​ប្លែក​ទៀត​ទេ?
សុវត្ថិៈ អើ​! មាន​ច្រើន​អូន ព្រោះ​គ្រប់​បទ​​នៃ​តារា​ចម្រៀង​យើង គឺ​ភាគ​ច្រើន​អម​ដោយ​Show ប្លែកៗ ហើយ​កម្មវិធី​យើង​ក៏​មាន​ការ​ចូល​រួម​ពី​ក្រុម​កំប្លែង​នាយ​ក្រឹម និង​ពិធី​ករ​ ពិធី​ការិនី​ល្បី​ឈ្មោះ​ផង​ដែរ! ខ្ញុំ​​មាន​ជំនឿ​ថា បង​ប្អូន​យើង​ទាំង​អស់​គ្នា ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក និង​រីក​រាយ​ ពី​ការ​ប្រគំ​តន្ត្រី​នោះ។

សប្បាយៈ ​តាម​លោក សុងលាភ​ប្រាប់​ខ្ញុំ​គឺ​ ការ​ប្រគំ​តន្ត្រី​នោះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ផ្សព្វ​ផ្សាយ ការ​ជួញ​ដូរ​មនុស្ស​ និង​ដើម្បី​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​ជួយ​ដល់​ជន​រង​គ្រោះ​ ពី​ការ​ជួញ​ដូរ ចុះ​សម្រាប់​បង​មាន​ត្រៀម​អ្វី​សម្រាប់​ការងារ​សប្បុរស​ធម៌​​នោះ​ទេ?
សុវត្ថិៈ អើ!!! ​បង​អត់​មាន​អី​ទេ​អូន​ គឺ​មាន​តែ​ផ្ដល់​សារ​ទៅ​កាន់​អ្នក​គ្រប់​គ្នា ឲ្យ​បញ្ឈប់​ការ​ជួញ​ដូរ​​មនុស្ស និង​ត្រូវ​រួម​គ្នា​ជួយ​ជន​រង​គ្រោះ​ពី​អំពើ​ជួញ​ដូរ ដោយ​ការ​ចូល​រួម​​ផ្ដល់​ព័ត៌មាន​ជូន​ដល់​ក្រុម​សមត្ថកិច្ច ពេល​​ប្រទះ​ហេតុ​ការណ៍​សង្ស័យ​ដែល​មិន​សម​ទំនង។ មួយ​វិញ​ទៀត​បង​សូម​​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឈប់​រើស​អើង​ដល់​ជន​រង​គ្រោះ​ ចំណែក​បង​គឺ​មាន​តែ​លើក​ទឹក​ចិត្ត​ដល់​​ពួក​គាត់ ពិសេស​គឺ​ស្ត្រី​ និង​កុមារ ដែល​ធ្លាប់​រង​ការ​ឈឺ​ចាប់​ ​ពី​សកម្មភាព​អមនុស្ស​ធម៌​នេះ​ប៉ុណ្ណោះ។
សប្បាយៈ ក្រៅ​ពី​ផ្ដល់​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទាំង​ស្រុង​ ជូន​ដល់​អង្គការ​ដែល​បម្រើ​ការ​លើ​សេវា​សង្គ្រោះ​ស្ត្រី​ និង​កុមារ​ពី​អំពើ​ជួញ​ដូរ តើ​ក្រុម​តារា​ហង្ស​មាស​មាន​គម្រោង​អ្វី​ទៀត​ទេ?
សុវត្ថិៈ បង​អត់​ទាន់​ដឹង​ទេ​អូន តែ​សម្រាប់​បង និង​តារា​ហង្ស​មាស​ដទៃ​ទៀត​ គឺ​នឹង​រីក​រាយ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ប្រឆាំង​ការ​ជួញ​ដូរ​បែប​នេះ​ជា​ និច្ច ហើយ​មិន​មែន​តែ​ការ​ងារ​ហ្នឹង​ទេ គឺ​សូម្បី​ការ​ងារ​ជួយ​សង្គម​ផ្សេង​ទៀត ក៏​ពួក​បង​មិន​ដែល​ខក​ខាន​ដែរ។
សប្បាយៈ តើ​បង​រំពឹង​ទេ​ថា ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី​២៤​ធ្នូ​នេះ នឹង​មាន​អ្នក​ទស្សនា​ច្រើន​កុះ​ករ​ទេ?
សុវត្ថិៈ ១០០%​អូន! ព្រោះ​ហង្ស​មាស​យើង​មិន​ដែល​ធ្វើ​អ្វី​ ដែល​បង​ប្អូន​មិន​ទុក​ចិត្ត​នោះ​ទេ គឺ​ទាល់​តែ​ពិសេស​ទើប​យើង​រំលេច​ឡើង​ អញ្ចឹង​ហើយ​ទើប​​យើង​ជឿ​ថា ​នៅ​ពេល​ប្រគំ​តន្ត្រី​នោះ ​នឹង​មាន​បង​ប្អូន​យើង​​អញ្ជើញ​មក​ទស្សនា​ច្រើន។
សប្បាយៈ តើ​បង​មាន​អ្វី​ ថ្លែង​ទៅ​កាន់​មហាជន​ មុន​ពេល​ពេល​វេលា​នៃ​ការ​ប្រគំ​តន្ត្រី​ មិន​ទាន់​មក​ដល់​នា​ពេល​នេះ​ទេ?
សុវត្ថិៈ បង​គ្មាន​អ្វី ក្រៅ​ពី​ម្រាម​ដៃ​ដប់​ជូន​ពរ​បង​ប្អូន​មហាជន​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ និង​មាន​សុភមង្គល​​ ពិសេស​ក្នុង​ឱកាស​​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សាកល​​នៅ​ពេល​ខាង​មុខ​​នោះ​ទេ ហើយ​បង​សង្ឃឹម​ថា​បង​ប្អូន​នឹង​កាន់​តែ​រីក​រាយ​ជា​មួយ​ពិភព​ភ្លើង​ពណ៌ និង​ការ​សម្ដែង​Show ដ៏​អស្ចារ្យ​​ដែល​ក្រុម​ការងារ​យើង​ត្រៀម​បង្ហាញ​ជូន​​នោះ​យ៉ាង​ពិត​ប្រាកដ​ ៕
សុវណ្ណរដ្ឋ
ដកស្រង់ចេញពី គេហទំព័រ សប្បាយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: