Category Archives: ព័ត៌មានសិល្បៈ

News | នី មុនីនាថ ក្លាយជាព្រាយដែកគោល!

នី មុនីនាថ ក្លាយ​ជា​ព្រាយ​ដែក​គោល!

ផាត់ តារារដ្ឋ

ភ្នំពេញ : តារា​ទឹក​ភ្នែក​ល្បី​ឈ្មោះ​ នី មុនីនាថ បាន​វិវត្ត​ពី​តារា​សម្ដែង​កម្សត់​ ទៅ​ជា​តួ​អង្គ​កាច​សាហាវ ដោយ​នាង​ទើប​ទទួល​បាន​កុង​ត្រា​ថ្មី​ថត​ឲ្យ​ផលិត​កម្ម​សាន់​ដេ ក្នុង​រឿង​វិទ្យាសាស្ត្រ​ក្រោម​ចំណង​ជើង​ថា «ព្រាយ​ដែក​គោល» ហើយ​រូប​នាង​បាន​តំណែង​ជា​តួ​អង្គ​ព្រាយ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ហេង​ហាង​ចិត្ត​មិន​តិច​នោះ​ទេ​ជាមួយ​នឹង​បទ​ពិសោធ​ថ្មី​មួយ​ នេះ​។
តារា​វ័យ​២០​ឆ្នាំ​ នី មុនី​នាថ កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ នា​ពេល​ចុង​ក្រោយ ពោល​គឺ​ក្នុង​ពេល ​ដែល​តួ​ស្រី​ភាគ​ច្រើន​គេង​អេះ​ពោះ ​គ្មាន​ការងារ​ថត​នោះ នាង​បែរ​ជា​ក្រសោប​បាន​តំណែង​ក្នុង​វិស័យ​ភាព​យន្ត​ និង​ការ​ងារ​ថត​ចម្រៀង​ខារ៉ាអូខេ​បាន​ឲ្យ​រដឹក​។
ពាក់​ព័ន្ធ​នឹង​តំណែង​ជា​តួ​ព្រាយ​ដែក​គោល ដែល​នឹង​ដំណើរ​ការ​ថត​នៅ​ចុង​ខែ​ធ្នូ​នេះ​ ទោះ​ជា នី មុនីនាថ ​មិន​បាន​គ្រង​តំណែង​ជា​តួ​ឯក ដែល​ធ្លាក់​ទៅ​លើ​តារា​ចម្រៀង សុខ​ ពិសី ទៅ​ហើយ​ក្ដី ក៏​តារា​សម្ដែង​រូប​នេះ ពិត​ជា​មាន​សំណាង​មិន​ធម្មតា​ដែរ ខណៈ​ដែល​វា​គឺ​ជា​ខ្សែ​ភាព​យន្ត​ធំ ដែល​សាន់ដេ​ គ្រោង​ចំណាយ​ទុន​យ៉ាង​ហោច​ដប់​ម៉ឺន​ដុល្លារ​ជា​លើក​ដំបូង ព្រម​ជា​មួយ​នឹង​ការ​បំពាក់​ឧបករណ៍ ក៏​ដូច​ជា​ជួល​អ្នក​ជំនាញ​ផ្នែក​ភាព​យន្ត​ពី​បរទេស មក​ធ្វើ​រឿង​នេះ​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ។

អាន ច្រើនទៀតនៃប្រកាសនេះ

News | បទ​សម្ភាសន៍​ ព្រាប សុវត្ថិ ​ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​ហង្ស​មាស

បទ​សម្ភាសន៍​ ព្រាប សុវត្ថិ ​ជុំ​វិញ​ការ​ប្រគំ​តន្ត្រី​ហង្ស​មាស

ថ្ងៃ ​ទី​២៤​ធ្នូ​ខាង​មុខ​នេះ ផលិតកម្ម​ហង្ស​មាស​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ប្រចាំ​ឆ្នាំ​ធំ​បំផុត ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​១០​ដួង របស់​ផលិតកម្ម​រួម​មាន​ លោក ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណរាជ ពេជ្រ​ សោភា ​សុគន្ធ​ និសា ឈិត សុវណ្ណ​បញ្ញា សាពូន មីដាដា រិន​ សាវេត ណុប​ ប៉ាយ៉ារិទ្ធិ និង​តារា​កុង​ត្រា​ថ្មី​គឺ​ នាង​សុន ស្រី​ពេជ្រ។
ពាក់​ព័ន្ធ​នឹង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ Sabay​បាន​ជួប​សម្ភាសន៍​ជា​មួយ​លោក​ព្រាប សុវត្ថិ ​ដែល​ជា​តារា​រៀម​ច្បង និង​នាំ​មុខ​គេ​ ដើម្បី​ជ្រួត​ជ្រាប​ព័ត៌មាន​លម្អិត មុន​ការ​ប្រគំ​តន្ត្រី​​ចាប់​ផ្ដើម៖
សប្បាយៈ ជម្រាប​សួរ​បង​សុវត្ថិ! តើ​បង​បាន​ត្រៀម​យ៉ាង​ណា​ហើយ ​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​ស្តាត​អូឡាំពិក​នោះ?
សុវត្ថិៈ មាន​អី​អូន​! មាន​ច្រើន​ដែរ ពិសេស​គឺ​​ការ​ហាត់​ក្បាច់​រាំ​ ដើម្បី​ឲ្យ​បង​ប្អូន​យើង​ដែល​​ចូល​ទស្សនា​គាត់​បាន​ប្លែក​ភ្នែក!
សប្បាយៈ តើ​ក្នុង​ថ្ងៃ​នោះ បង​មាន​គម្រោង​ច្រៀង​ប៉ុន្មាន​បទ​ដែរ ហើយ​ជា​បទ​ថ្មី ឬ​បទ​ដែល​កំពុង​ល្បី?
សុវត្ថិៈ អើ!​ដូច​ជា​មិន​​ទាន់​ចង់​និយាយ​មុន​សោះ​នែក ព្រោះ​កុំ​ឲ្យ​អ្នក​ទស្សនា​គាត់​ដឹង​មុន តែ​ប្រហែល​ប្រាំ ​ប្រាំ​មួយ​បទ​ដែរ!​ គឺ​​មាន​ទាំង​អស់​អូន​ ទាំង​បទ​ចាស់ និង​បទ​ថ្មី ហើយ​បទ​ញាក់​ក៏​ច្រើន​ដែរ។
សប្បាយៈ ​តើ​កម្មវិធី​នោះ មាន​ភាព​អស្ចារ្យ​យ៉ាង​ម៉េច​ដែរ បង​អាច​ប្រាប់​ត្រួសៗ​បាន​ទេ?
សុវត្ថិៈ អើ​បង​ពិបាក​ថា​មុន​ណាស់ តែ​បង​អាច​ប្រាប់​ថា ការ​ប្រគំ​តន្ត្រី​នោះ នឹង​មាន​ការ​បាញ់​ភ្លើង​ពណ៌​យ៉ាង​អស្ចារ្យ​ ដែល​ពិសេស​ជាង​ឆ្នាំ​មុន សូម្បី​តែ​ការ​បាញ់​ភ្លើង​ និង​កាំជ្រួច​​ដើម្បី​រំលេច​​កម្មវិធី​នោះ​​ ក៏​មាន​ភាព​អស្ចារ្យ​ខុស​ពី​មុន​ដែរ។ បង​ជឿ​ថា​អ្នក​ទស្សនា​ផ្ទាល់​នៅ​ទី​នោះ នឹង​មិន​ខក​ចិត្ត​ទេ។
សប្បាយៈ ក្រៅ​ពី​មាន​ការ​សម្ដែង​ចម្រៀង ពិសេស​គឺ​ការ​បង្ហាញ​បទ​ថ្មី តើ​ការ​ប្រគំ​តន្ត្រី​នោះ មាន​អ្វី​ប្លែក​ទៀត​ទេ?
សុវត្ថិៈ អើ​! មាន​ច្រើន​អូន ព្រោះ​គ្រប់​បទ​​នៃ​តារា​ចម្រៀង​យើង គឺ​ភាគ​ច្រើន​អម​ដោយ​Show ប្លែកៗ ហើយ​កម្មវិធី​យើង​ក៏​មាន​ការ​ចូល​រួម​ពី​ក្រុម​កំប្លែង​នាយ​ក្រឹម និង​ពិធី​ករ​ ពិធី​ការិនី​ល្បី​ឈ្មោះ​ផង​ដែរ! ខ្ញុំ​​មាន​ជំនឿ​ថា បង​ប្អូន​យើង​ទាំង​អស់​គ្នា ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក និង​រីក​រាយ​ ពី​ការ​ប្រគំ​តន្ត្រី​នោះ។

អាន ច្រើនទៀតនៃប្រកាសនេះ